ក្រសួង ប្រកាសករណីឆ្លងក្នុងសហគមន៍ថ្មី ៦៣នាក់ និងមានអ្នកជាពីជំងឺកូវីដ ១៥នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៦៣នាក់ និងមានអ្នកជាសះស្បើយចំនួន ១៥នាក់។
ក្រសួង បញ្ជាក់ទៀតថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង ៦៣នាក់នោះ ជាករណីឆ្លងក្នុងសហគមន៍ មានជនជាតិខ្មែរ ៥៩នាក់ និងជនជាតិចិន ៤នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ២៣នាក់ ខេត្តព្រះសីហនុ ៣៤នាក់ ខេត្តកណ្តាលម្នាក់ ខេត្តស្វាយរៀងម្នាក់ និងខេត្តត្បូងឃ្មុំ ៤នាក់។
ចំណែកករណីជាសះស្បើយទាំង ១៥នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន និងបានអនុញ្ញាតអោយចេញពីកន្លែងសម្រាកព្យាបាល។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ ៤៤០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១ ១៩១នាក់ កំពុងសម្រាកព្យាបាល ១ ២៣៤នាក់ ស្លាប់ ១១នាក់។ សម្រាប់អ្នកឆ្លងក្នុងសហគមន៍ ២០កុម្ភៈ គឺកើនឡើង ១ ៩១៤នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។