បុរសវៀតណាមម្នាក់ ត្រូវតុលាការដាក់គុក ២ឆ្នាំ ពីបទចម្លងជំងឺកូវីដ១៩
ប្រទេសវៀតណាម៖ កាលពីថ្ងៃទី៣០ មីនា ម្សិលមិញ តុលាការវៀតណាម បានសម្រេចផ្តទ្ទាទោសបុគ្គលិកបម្រើការលើយន្តហោះម្នាក់ ឲ្យជាប់ពន្ធនាគារ រយៈពេល ០២ឆ្នាំ ក្រោយរកឃើញថា មានទោសទណ្ឌពីបទល្មើសគោលការណ៍ ធ្វើចត្តាឡីស័ក ហើយចម្លងជំងឺCOVID-19 រាលដាលដល់អ្នកដទៃ។
តុលាការថា បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ឈ្មោះថា Duong Tan Hau អាយុ២៩ឆ្នាំ បានល្មើសការតម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ហើយជួបជាមួយមនុស្សចំនួន ៤៦នាក់ផ្សេងទៀត បន្ទាប់ពីខ្លួនធ្វើដំណើរមកពី ប្រទេសជប៉ុន កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ Duong បានធ្វើតេស្តវិជ្ជមាន COVID-19 នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
គិតត្រឹមព្រឹកនេះ វៀតណាម បានរកឃើញករណីឆ្លងសរុប នៃCOVID-19 នៅទូទាំងប្រទេសខ្លួនត្រឹមក្រោម ២ ៦០០នាក់ ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។