រាជរដ្ឋាភិបាល​កម្ពុជា ណែនាំ​ពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​-១៩ ក្នុង​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ ខាងមុខនេះ​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១​នេះ បានចេញ​សារាចរ​ណែនាំ ស្តីពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ក្នុងឱកាស​ឈប់សម្រាក​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់ ១៦ ខែមេសា ឆ្នាំ​២០២១ ខាងមុខនេះ​។​

​សារាចរ​នោះ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល សូម​ណែនាំ​ដល់​ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​អំពាវនាវ​ដល់​សាធារណជន​ទូទាំងប្រទេស ត្រូវ​យកចិត្តទុកដាក់​គោរព និង អនុវត្ត​ប្រកបដោយ​ភាពម្ចាស់ការ ស្មារតី​ភ្ញាក់រលឹក និង​ការទទួលខុសត្រូវ​ខ្ពស់ នូវ​សារាចរ​ណែនាំ ដែល​ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ ២០២១ ស្តីពី​ការឈប់​សម្រាក ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១ និង​វិធាន​ការបង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្នុងឱកាស​ឈប់សម្រាក​នេះ​» ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ជាពិសេស លើ​បណ្ដា​វិធានការ​លម្អិត​បន្ថែម ដូចខាងក្រោម​៖​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close