រដ្ឋបាលខេត្តស្វាយរៀង ប្រកាសរកឃើញអ្នកប៉ះពាល់អ្នកជំងឺកូវីដ១៩ នៅក្រុងបាវិត ២៥២នាក់ និងបិទទីតាំង៧កន្លែង
ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់ជ្រាបថា យោងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្តីពីករណីវិជ្ជមានកូវីដ១៩ ចំនួន១០ នាក់ ជាបម្រើការងារនៅកាស៊ីណូមួយកន្លែង ក្នុងក្រុងបាវិត។
កាលពីថ្ងៃទី២៨ ខែមីនា ក្រុមការងារបានយកវត្ថុវិភាគសំណាក ចំពោះអ្នកមានរោគសញ្ញាចូលក្នុងនិយមន័យសង្ស័យថា មានជំងឺកូវីដ១៩ នៅកាស៊ីណូមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត និងនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈលទ្ធផលវិជ្ជមានកូវីដ១៩។ ចំពោះទីតាំង ដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ខាងលើ ត្រូវបានផ្អាកដំណើរការទីតាំងចំនួន ៧កន្លែង ជាបណ្ដោះអាសន្ន និងយកធ្វើជាមណ្ឌិលចត្តាឡីស័ក
ជាមួយគ្នា រដ្ឋបាលខេត្តសូមអំពាវនាវ ដល់អ្នកពាក់ព័ន្ធ ឬបានដឹងថា មានប៉ះពាល់ជាមួយអ្នកទាំង ១០នាក់ និងទីតាំងខាងលើគិតចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃប្រសិនបើមានការប្រែប្រួលសុខភាពសូម ផ្ដល់ព័ត៌មានទៅកាន់អាជ្ញាធរមូលដ្ឋានឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ០៩៧៥០៣ ៤៥៦៧ ឬ ០៤៤៧១២ ៥២៣ដើម្បីក្រុមការងារចាត់វិធានការបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។