ក្រសួងសុខាភិបាល បន្ត​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូវីដ​១៩​ថ្មី ៣៧​នាក់ និង​មាន​អ្នកជា​សះស្បើយ ៤៩​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១ ខែ​មេស ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​ចំនួន ៣៧​នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៤៩​នាក់​។​

​ក្រសួង បញ្ជាក់ទៀតថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទាំង ៣៧​នាក់​នោះ ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ២​នាក់ និង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ៣៥​នាក់ ដែលមាន​ជនជាតិខ្មែរ ៣៣​នាក់ ជនជាតិ​ចិន​ម្នាក់ និង​ជនជាតិ​កូរ៉េ​ម្នាក់ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ៣១​នាក់ ខេត្ត​ព្រះសីហនុ ២​នាក់ ខេត្តកណ្តាល​២​នាក់​។​

​ចំណែក​ករណី​ជាសះស្បើយ​ទាំង ៤៩​នាក់ ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន និង​បាន​អនុញ្ញាតអោយ​ចេញពី​កន្លែង​សម្រាក​ព្យាបាល​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២ ៤៧៧​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ១ ២៤០​នាក់ កំពុង​សម្រាក​ព្យាបាល ១ ២១៩​នាក់ ស្លាប់ ១៤​នាក់​។ សម្រាប់​អ្នក​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ គឺ​កើនឡើង ១ ៩៤៩​នាក់​ហើយ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close