ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ អាយុ​៧០​ឆ្នាំ វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​រុ​ស្ស៉ី​

​ភ្នំពេញ​៖ ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ទៀត អាយុ​៧០​ឆ្នាំ មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ហើយ​រស់នៅ​រាជធានី​ភ្នំពេញ បាន​ស្លាប់ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១​នេះ នៅ​មន្ទីរពេទ្យ​រុ​ស្ស៉ី​។

​បើតាម​ការបញ្ជាក់​ពី​ក្រុមគ្រូពេទ្យ បាន​បញ្ជាក់ថា ជនរងគ្រោះ​ដែល​ស្លាប់​នេះ រស់នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​ ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ក្រសួងសុខាភិបាល នឹង​ចេញប្រកាស​ផ្លូវការ​នៅពេល​ឆាប់ៗ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close