ស្ត្រីខ្មែរ អាយុ៦៧ឆ្នាំម្នាក់ទៀត វិជ្ជមានជំងឺកូវីដ១៩ បានស្លាប់ នៅមន្ទីរពេទ្យពេទ្យរុស្ស៉ី
ភ្នំពេញ៖ ស្ត្រីខ្មែរ អាយុ៦៧ឆ្នាំម្នាក់ទៀត ដែលមានវិជ្ជមានជំងឺកូវីដ១៩ បានស្លាប់ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ ខណៈព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត (ពេទ្យរុស្ស៉ី)។
តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ បញ្ជាក់ថា ស្ត្រីខ្មែរ អាយុ៦៧ឆ្នាំ ខាងលើនេះ រស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ គាត់ បានរកឃញមានវិជ្ជមានជំងឺកុវីដ១៩ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដោយមានស្ថានភាពរលាកសួតសងខាងធ្ងន់ធ្ងរ និងខ្សោយសួតស្រួចស្រាវធ្ងន់ធ្ងរ និងបានស្លាប់ នៅម៉ោង១០៖៣០នាទីព្រឹកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។