អាជ្ញាធរ​ជាតិ​អប្សរា នឹង​បិទ​ចរាចរណ៍​រោងទង​ជាន់​ទី​២ នៅ​ទីតាំង​មុខ​ខាងជើង ប៉ែក​ខាងលិច​ប្រាសាទ​បា​យ័ន្ត​

​ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា សូម​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា ចាប់ពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បិទ​ចរាចរណ៍​រោងទង​ជាន់​ទី​២​នៃ​មុខ​ខាងជើង​ប៉ែក​ខាងលិច​ប្រាសាទ​បា​យ័ន្ត​បណ្តោះអាសន្ន ដើម្បី​ជួសជុល​កម្រាល​ថ្ម​នៅ​ជ្រុង​នីរ​តី​នៃ​ជាន់​ទី​៣ និង​ទល់​ទ្រ​ចំណុច​មួយចំនួន​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​នៅ​ជាន់​ទី​១​និង​ទី​២​នៃ​ប្រាសាទ​បា​យ័ន្ត​។ ​ការបិទ​ចរាចរណ៍​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ថែទាំ និង​ការពារ​ប្រាសាទ​ក៏ដូចជា​ដើម្បី​ធានា​នូវ​សុខ​សុវត្ថិភាព​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​។

​អាជ្ញាធរ​ជាតិ​អប្សរា​សង្ឃឹមថា ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី មន្ទីរ​-​អង្គភាព សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ សមាគម​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍ សមាគម​ដឹកជញ្ជូន​ភ្ញៀវទេសចរ ក្រុមហ៊ុន​ទេសចរណ៍ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ទាំងអស់​នឹង​យោគយល់ ហើយ​ចូលរួម​សហការ​បាន​យ៉ាង​ល្អប្រសើរ​ដើម្បី​ភាពរលូន​នៃ​ដំណើរការ​អភិរក្ស​សម្បត្តិ​ដូនតា​ទាំងអស់គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close