ហ្វូង​ដំរីព្រៃ ៣៨​ក្បាល ត្រូវ​ពលរដ្ឋ​ឃើញ និង​ថត​បាន នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា

​កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ហ្វូង​ដំរីព្រៃ​ចំនួន ៣៨​ក្បាល ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​និង​ថត​បាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​។ ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​គឺជា​ទីជម្រក​ដ៏​ធំ​មួយ​របស់​សត្វ​ដំរីព្រៃ​អាស៊ី និង​ប្រភេទ​សត្វ​កម្រ​ផ្សេង ទៀត​។

​បច្ចុប្បន្ន មាន​សត្វ​ដំរីព្រៃ​ចន្លោះ​ពី ៤០០ ទៅ ៦០០ ក្បាល​ដែល​កំពុង​រស់នៅក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា​ជាពិសេស​នៅក្នុង​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ និង​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។

​ក្រសួងបរិស្ថាន​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ សូមកុំ​រំខាន​ដល់​សត្វ​ដំរីព្រៃ​ទាំងនោះ និង​សូម​ចូលរួម​ការពារ​និង​អភិរក្ស​សត្វ​ដំរីព្រៃ​ទាំងនេះ​ឱ្យបាន​គង់វង្ស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close