ទីបំផុតទៅ! WHO សម្រេចថា វ៉ាក់សាំងចិនមានប្រសិទ្ធភាពគ្រប់គ្រាន់
អង្គការសុខភាពពិភពលោក (WHO) កំពុងសម្រេចការវិភាគចុងក្រោយរបស់ខ្លួនលើវ៉ាក់សាំងកូវីដ១៩ Sinovac និង Sinopharm ដែលផលិតដោយប្រទេសចិននោះ ខណៈដែលWHO សម្រេចថា វ៉ាក់សាំងចិនមានប្រសិទ្ធភាពគ្រប់គ្រាន់តាមលក្ខខណ្ឌរបស់ WHO ហើយ។
វេជ្ជបណ្ឌិត Alejandro Cravioto ប្រធានក្រុមជំនាញវិភាគថា វ៉ាក់សាំងទាំងពីរនេះកំពុងស្ថិតក្នុងដំណើរការវិភាគចុងក្រោយ ហើយអាចនឹងត្រូវសម្រេចឆាប់ៗ សម្រាប់ការប្រើប្រាស់ជាផ្លូវការ ពីអង្គការសហប្រជាជាតិ។
បើទោះបីមន្ត្រីជំនាញរបស់អង្គការសុខភាពពិភពលោករូបនេះមិនបានបង្ហាញថា តើការប្រកាសឲ្យប្រើជាផ្លូវការដោយអង្គការនេះនៅពេលណាក៏ដោយ ប៉ុន្តែវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ទាំងពីរដែលឆ្លងកាត់ការពិនិត្យដល់ដំណាក់ចុងក្រោយនេះ បានបង្ហាញថា ការសម្រេចចិត្តអាចនឹងធ្វើឡើងជាសាធារណៈ នាដើមខែមេសានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។