អភិបាលខណ្ឌចំការមនចុះល្បាត និងណែនាំពលរដ្ឋពីការអនុវត្តវិធានការរដ្ឋបាលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

ដោយអនុវត្តតាមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះល្បាត ណែនាំ និងផ្សព្វផ្សាយសេចក្ដីសម្រេចលេខ ០៦៨/២១ សសរ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម នៅក្នុងមូលដ្ឋានខណ្ឌចំការមន។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។