អភិបាលខណ្ឌច្បារអំពៅយកចិត្តទុកដាក់ដល់កម្លាំងសណ្តាប់ធ្នាប់

កាលពីថ្ងៃទី០៤ខែមេសាឆ្នាំ២០២១ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះជួបសំណេះសំណាលជា មួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដែលត្រូវបានខិតខំបំពេញភារកិច្ចនៅគ្រប់ពេលវេលាបានទទួលនិងអនុវត្តបានល្អប្រសើរហើយក៏មានការឧបត្ថម្ភនូវអង្ករ៣០គីទ្បូក្រាម មីចំនួន០១កេស រួមទាំងភេសជ្ជះ០១ កេសនិងថវិកាចំនួន ៥០.០០០រៀលក្នុងម្នាក់ៗផងដែរ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានកោតសរសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបានរួមចំណែកក្នុងកិច្ចការងារ ការពារសន្តិសុខ រៀបចំសណ្តាប់ធ្នាប់ សម្អាតបរិស្ថានអនាម័យដើម្បី សម្រួលចរាចរតាមដងផ្លូវសាធារណៈនិងការពារគោលដៅធ្វើចក្តាឡីស័កជាដើមផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។