រដ្ឋបាលខេត្ត​រតនគិរី ប្រកាស​រកឃើញ​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ជា​លើកដំបូង

​ខេត្តរតនគិរី​៖ រដ្ឋបាលខេត្ត​រតនគិរី បានប្រកាស​ឱ្យដឹងថា កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២១ ម្សិលមិញ បានប្រកាស​រកឃើញ​បុរស​ម្នាក់ ឆ្លង​ជំងឺ​កូ​វីដ​១៩ ជា​លើកដំបូង ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។​

​រដ្ឋបាលខេត្ត បាន​បញ្ជាក់ថា បុរស​ដែល​វិជ្ជមាន​កូ​វីដ​១៩​នេះ ឈ្មោះ ញឹក សុជា អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​វែង ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី​។ តាម​ការស្រាវជ្រាវ​បុរស​រូបនេះ ចេញ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

​រដ្ឋបាលខេត្ត​រតនគិរី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គល​ឈ្មោះ ញឹក សុជា សូម​ផ្តល់ព័ត៌មាន ដើម្បី​មន្ត្រី​ចុះ​យក​សំណាក និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​រយៈពេល ១៤​ថ្ងៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close