ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ធ្វើឲ្យ​ខូចខាត​តូប​លក់ ៦០​តូប ផ្ទះ ១៥​ខ្នង នៅ​ក្រុង​ប៉ោយប៉ែត កាលពី​ម្សិលមិញ​!

​ខេត្តបន្ទាយមានជ័យ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម ករណី​គ្រោះធម្មជាតិ​ភ្លៀង​មួយ​មេ​យ៉ាង​ធំ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ កាលពី​ល្ងាច​នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១ នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ករណី​ភ្លៀង​មួយ​មេ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​នេះ បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ភូមិ​សាមគ្គី​មានជ័យ ចំនុចដើម​ស្រល់ និង​មាត់​អូរ​ព្រំដែន ធ្វើ​ខូចខាត​តូប​លក់ទំនិញ​ចំនួន​៦០​តូប ផ្ទះ​ចំនួន ១៤​ខ្នង និង​សង្កាត់​ផ្សារកណ្ដាល ០១​ខ្នង​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close