អាជ្ញាធរ​ខេត្តសៀមរាប បើក​ឲ្យ​ចេញ​-​ចូល​សង្កាត់​គោកចក និង​ទីតាំង ៤​កន្លែង​ឡើងវិញ ដែល​ពាក់ព័ន្ធ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩!

​ខេត្តសៀមរាប​៖ អាជ្ញាធរ​ខេត្តសៀមរាប បានសម្រេច​បើក​ការធ្វើដំណើរ​ចេញ​-​ចូល​ឡើងវិញ នៅ​ភូមិ​គោក​ត្នោត សង្កាត់​គោកចក ក្រុង​សៀមរាប បន្ទាប់ពី​បាន​បិទ​កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ ក្រោយពី​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ លើ​បុរស​ម្នាក់​រស់នៅ​ក្នុងភូមិ​នេះ ព្រមទាំង​អនុញ្ញាត​ឲ្យ​អ្នកពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​-១៩ នៅតាម​ទីតាំង​ព្យាបាល និង​ថែទាំ​សុខភាព ចំនួន​០៤​កន្លែង ក្នុង​ក្រុង​សៀមរាប​។​

​សម្រាប់​ទីតាំង​ទាំង ៤​កន្លែង ដែល​ឲ្យ​បើក​ការធ្វើដំណើរ​ចេញ​-​ចូល​ឡើងវិញ​នោះ រួមមាន ៖ មន្ទីរពេទ្យ​សម្រាក​ព្យាបាល ៧៧៧ សៀមរាប​, មន្ទីរ​ពហុ​ព្យាបាល​សុខភាព​, បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ ទូច កូ និង​បន្ទប់​ថែទាំ​វេជ្ជសាស្ត្រ ចាវ ចាន់​។ ចំពោះ​អ្នកពាក់ព័ន្ធ ក៏ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​ទៀត ឯ​លំនៅឋាន​របស់ខ្លួន​វិញ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close