ថ្ងៃនេះ! មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩បន្ថែម ៩៤នាក់ ខណៈមានករណីឆ្លងក្នុងសហគមន៍ថ្មី ៦៣នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៦៣នាក់ និងមានអ្នកជាសះស្បើយរហូតដល់ ៩៤នាក់។
ក្រសួង បញ្ជាក់ទៀតថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង ៦៣នាក់នោះ ជាករណីឆ្លងក្នុងសហគមន៍ សុទ្ធសឹងជាជនជាតិខ្មែរ ដែលរកឃើញនៅរាជធានីភ្នំពេញ ៣១នាក់ ខេត្តព្រះសីហនុ ៦នាក់ ខេត្តស្វាយរៀង ២២នាក់ ខេត្តកំពង់ធំ ២នាក់ ខេត្តកណ្តាលម្នាក់ និងខេត្តព្រៃវែងម្នាក់។
ចំណែកករណីជាសះស្បើយទាំង ៩៤នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន និងបានអនុញ្ញាតអោយចេញពីកន្លែងសម្រាកព្យាបាល។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ ៧៥២នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១ ៧៤៧នាក់ កំពុងសម្រាកព្យាបាល ៩៧៩នាក់ ស្លាប់ ២១នាក់។ សម្រាប់អ្នកឆ្លងក្នុងសហគមន៍ ២០កុម្ភៈ គឺកើនឡើង ២ ២២២នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។