នគរបាល​បង្ក្រាប​ដំណាំ​កញ្ឆា ២​ទីតាំង នៅ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី

​ខេត្តមណ្ឌលគិរី​៖ នគរបាល​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​៤ ខែមេសា ឆ្នាំ​២០២១ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប និង​ធ្វើការ​កំទេចចោល​ដំណាំ​កញ្ឆា​ចំនួន ២​ទីតាំង នៅ​ចំណុច​អូរ​ទេ ស្ថិតក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។

​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ កម្លាំង​ជំនាញ​បាន​ដកហូត​សម្ភារៈ រួមមាន​៖ ដំណាំ​កញ្ឆា​សរុប​ចំនួន ៦ ៩១០​ដើម ធុង​បាញ់ថ្នាំ​១ ធុង​ស្រោច​ទឹក​១ ម៉ាស៊ីន​ប៉ូ​ម​ទឹក​២​គ្រឿង និង​ចប​ចាំង​ស្មៅ​៣៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close