អភិបាលខណ្ឌចំការមន អមដំណើរអភិបាលរាជធានីភ្នំពេញ ចុះចែកអំណោយជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅក្នងភូមិ១៦ សង្កាត់ទន្លេបាសាក់

នៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអមដំណើរឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១៦០គ្រួសារ ដែលរស់នៅក្នុងភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” ឆ្នាំ២០២១។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ ចែកជូនប្រជាពលរដ្ឋក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ចំនួន ០១ប៉ាវ ស្មើនឹង ២៥គីឡូក្រាម និងមី ចំនួន ០១កេស ដើម្បីជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋខាងលើនេះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។