ថ្ងៃនេះ ក្រសួងសុខាភិបាល ប្រកាសពីករណីឆ្លងជំងឺកូវីដ១៩ថ្មី ៧២នាក់ និងមានអ្នកជាសះស្បើយ ៤៧នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៧២នាក់ និងមានអ្នកជាសះស្បើយ ៤៧នាក់។
ក្រសួង បញ្ជាក់ទៀតថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង ៤៧នាក់នោះ មានករណីនាំចូលពីក្រៅប្រទេសម្នាក់ និងករណីឆ្លងក្នុងសហគមន៍ ៧១នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ៣៣នាក់, ព្រះសីហនុ ២២នាក់, កណ្តាល ៨នាក់, ស្វាយរៀង ៣នាក់, ពោធិ៍សាត់ ៣នាក់, ព្រៃវែង ១នាក់ និងកំពត ១នាក់។ ក្នុងនោះ មានជនជាតិខ្មែរ ៦៧នាក់ ជនជាតិចិន ៣នាក់ និងមីយ៉ាន់ម៉ា ១នាក់។
ចំណែកករណីជាសះស្បើយទាំង ៤៧នាក់ មានអ្នកឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ៤៦នាក់ និងអ្នកឆ្លងពីក្រៅប្រទេសម្នាក់ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន និងបានអនុញ្ញាតអោយចេញពីកន្លែងសម្រាកព្យាបាល។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ ៨២៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១ ៧៩៤នាក់ កំពុងសម្រាកព្យាបាល ៩៧៩នាក់ ស្លាប់ ២២នាក់។ សម្រាប់អ្នកឆ្លងក្នុងសហគមន៍ ២០កុម្ភៈ គឺកើនឡើង ១ ០០៣នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។