រន្ទះបាញ់ ២​ករណី​ផ្សេងគ្នា ស្លាប់​មនុស្ស ២​នាក់ នៅ​ខេត្តបាត់ដំបង​

​ខេត្តបាត់ដំបង​៖ កាលពី​រសៀល​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ មាន​ករណី​គ្រោះធម្មជាតិ រន្ទះបាញ់ ២​ករណី​ផ្សេងគ្នា បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ២​នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​ករណី​ទី​១ នៅក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាល​ឲ្យ​ជនរងគ្រោះ​ឈ្មោះ អៀង លី​ណា ភេទ​ស្រី អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ខាងលើ​។

​ករណី​ទី​២ នៅ​ភូមិ​ពេជ្រ​ចិន្ដា ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាល​ឲ្យ​ជនរងគ្រោះ​ឈ្មោះ ង៉ែត ហឿន ភេទ​ស្រី អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close