ជំនន់​ទឹកភ្លៀង បាក់​ដី នៅ​ឥណ្ឌូណេស៊ី និង​ទី​ម័​រ​ខាងកើត មាន​អ្នកស្លាប់ កើនឡើង​ជាង ១០០​នាក់

​ឥណ្ឌូណេស៊ី​៖ ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់​ ១៥៧នាក់ និង​ជាច្រើន​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន បន្ទាប់ពី​ជំនន់​ទឹកភ្លៀង និង​បាក់​ដី​វាយប្រហារ​ប្រទេស​ឥណ្ឌូណេស៊ី និង​ប្រទេស​ក្បែរ​ខាង​គ្នា គឺ ទី​ម័​រ​ខាងកើត ។​

​ទន្ទឹមនឹង​គ្រោះធម្មជាតិ​ខាងលើនេះ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ (Joko Widdo) បាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ជ្រាលជ្រៅ​ចំពោះ​គ្រោះមហន្តរាយ​ដ៏​អាក្រក់​នេះ ។ លោក​មានប្រសាសន៍​នៅក្នុង​សុន្ទរកថា​ទូទាំងប្រទេស​ថា ខ្ញុំ​យល់​ពី​ទុក្ខសោក​យ៉ាង​ជ្រាលជ្រៅ ដែល​បងប្អូន​យើង​បាន​រង​ទុក្ខ​ពី​គ្រោះមហន្តរាយ ។​

​គួរ​បញ្ជាក់ថា គ្រោះទឹកជំនន់ និង​រអិល​បាក់​ដី ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់ បាន​បំផ្លិចបំផ្លាញ​កោះ​ជាច្រើន លាតសន្ធឹង​ពី​កោះ ហ្វ្ល័​រស៍ (Flores) របស់​ប្រទេស​ឥណ្ឌូណេស៊ី រហូតដល់​ប្រទេស​ទី​ម័​រ​ខាងកើត ជាទី​ដែល​ផ្ទះសម្បែង​រាប់ពាន់​ខ្នង​ត្រូវបាន​ជន់​លិច និង​បង្ខំ​ឱ្យ​មនុស្ស​រាប់ពាន់នាក់​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង​របស់​ពួកគេ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close