ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង ៥​នាក់ ករណី​បង្កចលាចល ក្នុង​ក្រុង​ខេមរភូមិន្ទ​

​ខេត្តកោះកុង​៖ ក្មេង​ទំនើង​មួយក្រុម មាន​គ្នា​ចំនួន ៥​នាក់ ដែល​បង្កចលាចល នៅក្នុង​ក្រុង​ខេមរភូមិន្ទ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត ឃាត់ខ្លួន នៅ​ព្រឹក ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​។​

​ក្រុម​ក្មេង​ទាំងនោះ ឈ្មោះ ធន់ វុ​ធ​ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ឈ្មោះ រឹម ថាវ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ឈ្មោះ កូន សើ​គី​រី​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ឈ្មោះ រឿន តុលា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ឈ្មោះ ធឿន ប៊ុន​ថាំ ហៅ​អា​ប៉ែត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​។​

​ក្រុម​ក្មេង​ទំនើង​នេះ តែងតែ​ធ្វើ​សកម្មភាព​បំរុង​យក​ដុំថ្ម និង​កាំបិត​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់ កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​មាត់សមុទ្រ ស្ថិត​ក្នុងភូមិ​១​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ មូលហេតុ​ដោយសារ​ពួកគេ ទៅសុំ​បារី​ជក់​ពី​ជនរងគ្រោះ តែ​ជនរងគ្រោះ​ឆ្លើយថា​គ្មាន ពួកគេ​ខឹង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close