ភ្លៀងនិងខ្យល់ បោកបក់ខ្លាំង ប៉ើងរបើកដំបូលផ្ទះពលរដ្ឋខូចខាតអស់ ៤ខ្នង នៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា កាលពីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ មានភ្លៀងធ្លាក់កម្រិតមធ្យមលាយឡំជាមួយខ្យល់បោកបក់ខ្លាំង បណ្តាលឲ្យប៉ើងរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង ខេត្តប៉ៃលិន។
ក្រសួង បានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋដែលខូចខាតទាំង ៤ខ្នងនោះ នៅឃុំសាលាក្រៅ ១ខ្នង និងឃុំស្ទឹងត្រង់ ៣ខ្នង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។