ចាប់ពីថ្ងៃស្អែកទៅ ការធ្វើដំណើរ និង​ការ​ជួបជុំ​ក្នុង​ភូមិ​សាស្រ្ត​ក្រុង​បាវិត នឹង​ត្រូវ​អាជ្ញាធរ​​រឹតត្បិត

ចាប់ពីថ្ងៃទី៧ ខែមេសា ស្អែក​នេះ រហូត​ដល់​ថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០២១ ពោល​គឺរយៈពេល​១២ថ្ងៃ អាជ្ញាធរ​ខេត្ត​ស្វាយរៀង នឹងការ​រឹតត្បិត​ចំពោះ​ការ​ធ្វើដំណើរ​ ក៏​ដូចជា​ការ​ជួប​ជុំ​នៅ​ក្នុង​ភូមិ​សាស្រ្ត​ក្រុង​បាវិត ដើម្បីជា​ការ​ទប់ស្កាត់​ការ​រីករាល​ដាល នៃជំងឺកូវីដ​១៩។

តាម​សេចក្តីសម្រេច​របស់រដ្ឋបាល​ខេត្ត​ស្វាយរៀង ការ​ធ្វើដំណើរ​ចេញ​ពីលំនៅដ្ឋាន ឬ​ទីសំណាក់​ក្នុង​ភូមិ​សាស្រ្ត​ក្រុង​បាវិត នឹង​មិន​ត្រូវ​អាជ្ញាធរ​មិនអនុញ្ញាត​ឡើយ លើក​លែង​តែ​ការ​ធ្វើដំណើរ​ទៅបំពេញ​ការងារ ឬ​ប្រកបមុខរបរ ឬអាជីវកម្ម ដែលមិន​មាន, ការធ្វើដំណើរ​ទៅ​ស្វែង​រក​គ្រឿង​ឧបភោគ​បរិភោគ និង​សម្ភារប្រើប្រាស់​ចាំបាច់ប្រចាំថ្ងៃ, ការ​ធ្វើដំណើរ​ទៅ​មន្ទីរពេទ្យ មណ្ឌលសុខភាព សម្ពព ទីកន្លែង​ព្យាបាល ឬ​ឱសថស្ថាន ដោយ​មូលហេតុ​សុខភាពបន្ទាន់​។ល។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​ខេត្ត​ស្វាយរៀង ក៏​បាន​ហាមឃាត់​ការ​ប្រមូល​ផ្តុំ ឬ​ការជួបជុំ​មនុស្ស​ដែល​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​ជំងឺកូវីដ​១៩ លើក​លែង​តែ ការ​ជួបជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ​ដែល​រស់​នៅ​ក្នុង​លំនៅដ្ឋាន ឬ​ទីសំណាក់ជាមួយ​គ្នា, ការ​រៀបចំពិធីបុណ្យ​សព ។ល។

សូមអានសេចក្តីសម្រេច​ខាងក្រោម៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close