ក្រសួងបរិស្ថាន បង្ហាញ​សកម្មភាព​ដោះ​អន្ទាក់​ជ្រូកព្រៃ ក្នុង​ដែន​ជម្រក សត្វព្រៃ​កែវ​សី​ម៉ា

​ក្រសួងបរិស្ថាន និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​រូបភាព​ដែល​ក្រុម​ល្បាត បាន​ដោះ​អន្ទាក់​រំដោះ​សត្វ​ជ្រូកព្រៃ នៅក្នុង​ដែន​ជម្រក សត្វព្រៃ​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី​។ អន្ទាក់​គឺជា​ឃាតក​លាក់​មុខ​សម្លាប់​សត្វព្រៃ និង​ពេលខ្លះ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ថែមទៀត​។

កាលពី​ឆ្នាំ ២០២០ កន្លងទៅ អន្ទាក់​គ្រប់​ប្រភេទ​ជិត ៥​ម៉ឺន​អន្ទាក់​ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​រួម​នឹង​អ្នក​ល្បាត​សហគមន៍​ដោះចេញ​ពី​តំបន់ការពារធម្មជាតិ​នៅ​ទូទាំងប្រទេស​កម្ពុជា និង​ជួយសង្គ្រោះ​សត្វព្រៃ​ជាច្រើន​ក្បាល​។​

​ក្រសួងបរិស្ថាន សូម​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ សូម​ចូលរួម​ទាំងអស់គ្នា​ដើម្បី​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ ការប្រើប្រាស់​ផលិតផល​ពី​សត្វព្រៃ ការជួញដូរ​សត្វព្រៃ ដែល​សុទ្ធសឹង​អាច​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​មនុស្ស ហើយ​មក​ចូលរួម​ការពារ និង​ថែរក្សា​ធនធានធម្មជាតិ​របស់​កម្ពុជា​ឲ្យ​នៅ​ស្ថិតស្ថេរ​សម្រាប់​អនាគត​យើង និង​កូនចៅ​យើង​ទាំងអស់​។

​ក្រសួងបរិស្ថាន សូម​បញ្ឈប់​ការហូប​សាច់​ព្រៃ និង​ឈប់​ប្រើប្រាស់​ផលិតផល​ផលិត​ពី​សត្វព្រៃ ដើម្បី​បញ្ឈប់​ការ​បរបាញ់​សត្វព្រៃ និង​ការដាក់​អន្ទាក់​សត្វព្រៃ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close