ថ្ងៃនេះ​! កម្ពុជា បន្ត​ប្រកាស​ពី​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ៩១​នាក់​ថែមទៀត និង​មាន​អ្នកជា​សះស្បើយ ៣០​នាក់

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​ចំនួន ៩១​នាក់ និង​មាន​អ្នកជា​សះស្បើយ ៣០​នាក់​។​

​ក្រសួង បញ្ជាក់ទៀតថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទាំង ៩១​នាក់​នោះ មាន​ករណី​នាំចូល​ពី​ក្រៅប្រទេស​ម្នាក់ និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ៩០​នាក់ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ៧៨​នាក់​, តាកែវ ៤​នាក់​, ស្វាយរៀង ៣​នាក់​, ត្បូងឃ្មុំ​ម្នាក់​, ពោធិ៍សាត់​ម្នាក់​, កំពង់ចាម​ម្នាក់​, ប៉ៃលិន​ម្នាក់ និង​ព្រៃវែង​ម្នាក់​។ ក្នុងករណី​អ្នក​ឆ្លង​ក្នុង​សហគមន៍​នេះ មាន​ជនជាតិ​វៀតណាម​ម្នាក់​។​

​ចំណែក​ករណី​ជាសះស្បើយ​ទាំង ៣០​នាក់ គឺមាន​អ្នក​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ២៩​នាក់ និង​អ្នក​ឆ្លង​ពី​ក្រៅប្រទេស​ម្នាក់ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន និង​បាន​អនុញ្ញាតអោយ​ចេញពី​កន្លែង​សម្រាក​ព្យាបាល​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២ ៩១៥​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ១ ៨២៤​នាក់ កំពុង​សម្រាក​ព្យាបាល ១ ០៦៤​នាក់ ស្លាប់ ២២​នាក់​។ សម្រាប់​អ្នក​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ គឺ​កើនឡើង ២ ៣៤៣​នាក់​ហើយ​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close