ករណីប្លន់នៅស្រុកអង្គរជុំ ដោយញាត់ក្រដាស់ជូតមាត់ ចាក់កាវ៥០២ទៅក្នុងមាត់ជនរងគ្រោះ ឥឡូវសមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​ហើយ គឺជា​ស្រ្តីពរពោះ​៧ខែថែមទៀត

ស្នងការរងនគរបាល​ខេត្តសៀមរាប លោកណុប សារ៉ាក់ បានឲ្យដឹងថា ករណីប្លន់ស្រ្តីវ័យចំណាស់​យក​ខ្សែ​ក នៅស្រុកអង្គរជុំ ដោយញាត់ក្រដាស់ជូតមាត់ ចាក់កាវ៥០២ទៅក្នុងមាត់ជនរងគ្រោះ ឥឡូវ​នេះ សមត្ថកិច្ច​បានជនសង្ស័យហើយ។

ជនសង្ស័យ​ត្រូវ​បាន​បញ្ជាក់ថា មានឈ្មោះ គុណ ហួច ភេទស្រីអាយុ ២៨ឆ្នាំ រសនៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប(មានផ្ទៃពោះ ៧ខែ)។

ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកកាវ៥០២ ចាក់ចូលក្នុងមាត់ជនរងគ្រោះ និងបានលួចយកខ្សែកដែលជនរងគ្រោះពាក់ពិតប្រាកដមែន។

គួរបញ្ជាក់ថា កាលពីថ្ងែទី ៣០ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះ ឈ្មោះ យ៉ម រួម ភេទស្រី អាយុ៦៧ ឆ្នាំ នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប នៅផ្ទះរបស់គាត់តែម្នាក់ឯង រហូតដល់ម៉ោង១២ និង៣០ នាទី ថ្ងៃខែឆ្នាំដដែល គាត់បានស្ដារពាងទឹករបស់គាត់ ដើម្បីអោយគេដឹកទឹក មកដាក់អោយ ពេលគាត់ស្ដាពាងរួច គាត់បានចងអង្រឹងដេកនៅមុខផ្ទះរបស់គាត់ជាប់និងផ្លូវ ដេកបានមួយសន្ទុះ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ បានទៅច្របាច់មាត់ជនរងគ្រោះ ញាត់ក្រដាស់ជូតមាត់ហើយចាក់ កាវ ៥០២ ចូលទៅក្នុងមាត់ជនរងគ្រោះ ខណ:ពេលដែលជនរងគ្រោះកំពុងតែដេកលក់នៅលើអង្រឹង បណ្ដាលអោយជនរងគ្រោះ វង្វេងស្មារតី និយាយមិនកើត ហើយជនសង្ស័យបានដោះយកខ្សែក ពីជនរងគ្រោះចំនួន១ដំឡឹង រួចរត់គេចខ្លួនបាត់តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close