កម្មការិនី​រោងចក្រ ឌី​ន ហាន់ ១៣​នាក់ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ រកឃើញ​វិជ្ជមាន​កូ​វីដ​១៩

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៧ ខែមេសា ឆ្នាំ​២០២១​នេះ បានបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៧៨​នាក់​ទៀត ដែល​បាន​រកឃើញ​កើត​ជំងឺ​កូ​វីដ​១៩ កាលពី​ម្សិលមិញ ក្នុងនោះ​មានកម្ម​ការិនី​របស់​រោង​ចក្រ ១៣​នាក់ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១​។​

​ការបង្ហាញ​អត្តសញ្ញាណ​នេះ ដើម្បី​ផ្តល់​ជា​ព័ត៌មាន​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល ទៅធ្វើ​តេស្ត​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ជាពិសេស​ត្រូវអនុវត្ត​ន៍​វិធានការ​សុខាភិបាល​ផ្សេងៗ ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​បន្ត​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ប្រញាប់​រាយការណ៍​ជូន​អាជ្ញាធរ​មូល និង​រូស​រាន់​ទៅយក​សំណាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មណ្ឌល​សុខភាព​ចាក់អង្រែ វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ​បឹងត្របែក និង​សាលាបឋមសិក្សា​សុភមង្គល​។​

​ខាងក្រោម​នេះ​គឺ​នាម​របស់​អ្នកជំងឺ​កូ​វីដ​១៩៖​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close