ករណី​ឆ្លង​កូ​វីដ​១៩ នៅក្នុង​ប្រទេស​ថៃ កើនឡើង​ខ្ពស់​គួ​ឲ្យ​បារម្ភ​

​ប្រទេស​ថៃ​៖ សារព័ត៌មាន​ថៃ Bangkok Post បាន​ផ្សាយ​ថា នៅ​ថ្ងៃ​ពុធ ទី​០៧ ខែមេសា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​គ្រប់គ្រង​ស្ថានការណ៍ COVID-19 នៅក្នុង​ប្រទេស​ថៃ បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ ៣៣៤​នាក់​ថ្មី​ទៀត​ដោយ​ក្នុងនោះ ៣២៧​នាក់​ជា​ករណី​ឆ្លង​ក្នុងស្រុក និង ០៧​នាក់​ទៀត​ជា​ករណី​នាំចូល​។​

​នៅក្នុង​របាយការណ៍​ប្រចាំថ្ងៃ​ខាងលើនេះ​បាន​បញ្ជាក់ថា ក្នុងចំណោម​ករណី​ឆ្លង COVID-19 ក្នុងស្រុក​ទាំង ៣២៧​ករណី​នោះ គឺ ២១៦​នាក់់​ត្រូវបាន​រកឃើញ នៅ​ទីក្រុង​បាងកក​, ២០​នាក់​នៅ​ខេត្ត​សា​កែវ​, ១៥​នាក់​នៅ​ខេត្ត​សាមុត​ប្រា​កាន​, ១២​នាក់​នៅ​ខេត្ត​សាមុត​សា​ខន​, ០៨​នាក់​នៅ​ខេត្ត​នុ​ន​ថា​បុរី​, ០៦​នាក់​នៅ​ខេត្ត​ឈុន​បុរី​, ០២​នាក់​នៅ​ខេត្ត​ឈៀង​ម៉ៃ និង​ខេត្ត​មួយចំនួនទៀត​មាន​អ្នក​ឆ្លង​តិចតួច​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ​ថៃ​មាន​ករណី​ឆ្លង COVID-19 សរុប ២៩,៩០៥​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ៩៥​នាក់ និង​ជាសះស្បើយ​ឡើងវិញ ២៨,០៦៩​នាក់ (​ស្មើនឹង ៩៣%)​។ ករណី​ឆ្លង​ថ្មីៗ​ដែល​ត្រូវ​បានប្រកាស​នៅថ្ងៃនេះ គឺជា​ការកើនឡើង​កម្រិត​ខ្ពស់​ថ្មី​មួយទៀត លើស​កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញ ដែលមាន​ឆ្លង COVID-19 ចំនួន ២៥០​ករណី ក្រោយ​ការផ្ទុះ​ករណី​ឆ្លង​យ៉ាងច្រើន នៅ​ទីកន្លែង​កម្សាន្ត​មួយចំនួន ក្នុង​ទីក្រុង​បាងកក​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close