មកទល់ពេលនេះ អ្នកលក់នៅផ្សារអូឫស្សី៦០នាក់ហើយ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩
បើគិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រុមអាជីវករលក់ដូរនៅផ្សារអូរឫស្សីបានកើនអ្នកវិជ្ជមានជំងឺកូវីដ-១៩ដល់៦០នាក់ហើយ នេះបើយោងតាមការឲ្យដឹងពីអនុគណៈកម្មកាស្រាវជ្រាវជំងឺកូវីដ-១៩។
អាជ្ញាធររាជធានីភ្នំពេញបានសម្រេចបិទផ្សារអូរឫស្សីជាបណ្តោះអាសន្នកាលពីសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីរកឃើញថា ក្រុមអាជីវករមួយចំនួនធំមានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខណៈអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលច្រើនទៀតមិនទាន់កំណត់មុខសញ្ញាបាននៅឡើយ។
ក្នុងនោះដែរ អាជ្ញាធរក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ពិសេសអ្នកធ្លាប់បានចេញចូលផ្សារអូរឫស្សីកន្លងមកនោះ បើមានអាការៈមិនស្រួល ខុសប្រក្រតីសូមប្រញ៉ាប់ទៅពិនិត្យសុខភាព និងយកសំណាកនៅតាមមជ្ឈមណ្ឌលយកសំណាកនានាដែលកំណត់ដោយអាជ្ញាធរ។ ដោយឡែកសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។