កម្ពុជា បន្តរកករណីឆ្លងក្នុងសហគមន៍ថ្មី ១១៣នាក់ទៀត និងមានអ្នកជាសះស្បើយ ៩០នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ១១៣នាក់ទៀត និងមានអ្នកជាសះស្បើយ ៩០នាក់។
ក្រសួង បញ្ជាក់ទៀតថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង ១១៣នាក់ គឺករណីឆ្លងក្នុងសហគមន៍ ដែលរកឃើញនៅរាជធានីភ្នំពេញ ១០៣នាក់, ខេត្តស្វាយរៀង ៣នាក់,ខេត្តកណ្តាល៣នាក់, ខេត្តព្រះសីហនុ ៣នាក់ និងខេត្តកំពតម្នាក់។ ក្នុងករណីអ្នកឆ្លងក្នុងសហគមន៍នេះ មានជនជាតិចិន ៤នាក់។
ចំណែកករណីជាសះស្បើយទាំង ៩០នាក់ គឺមានអ្នកឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ៨៨នាក់ និងអ្នកឆ្លងពីក្រៅប្រទេស ២នាក់ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន និងបានអនុញ្ញាតអោយចេញពីកន្លែងសម្រាកព្យាបាល។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ ០២៨នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១ ៩១៤នាក់ កំពុងសម្រាកព្យាបាល ១ ០៨៥នាក់ ស្លាប់ ២៤នាក់។ សម្រាប់អ្នកឆ្លងក្នុងសហគមន៍ ២០កុម្ភៈ គឺកើនឡើង ២ ៤៩៦នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។