ប្រទេស​ចំនួន​២ ស្នើ​ឲ្យ​កំណត់​អាយុ​ប្រជាជន ដែល​ទទួល​ការចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ AstraZeneca

​អង់គ្លេស​៖ ប្រទេស​អ៊ីតាលី​នៅ​ថ្ងៃ​ពុធ​នេះ​បានស្នើ​ឡើង​ថា ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស អា​ស្ត្រា​ហ្សេ​ណេ​កា គួរតែ​ប្រើប្រាស់​សម្រាប់​ក្រុមមនុស្ស​ដែលមាន​វ័យ​ចាប់ពី​៦០​ឡើងទៅ​ប៉ុណ្ណោះ ខណៈដែល​ចក្រភព​អង់គ្លេស​និយាយថា ក្រុមមនុស្ស​មាន​វ័យ​ក្រោម​៣០​ឆ្នាំ​គួរតែ​ទទួល​ការចាក់​វ៉ាក់សាំង​នេះដែរ ដោយសារ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​នៃ​វ៉ាក់សាំង និង​បញ្ហា​កំណក​ឈាម​ដ៏​កម្រ​នៅក្នុង​ខួរក្បាល ។​

​បើតាម​និយតករ​ឱសថ​អឺរ៉ុប​នោះ វា​អាចមាន​ទំនាក់ទំនង​រវាង​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 របស់​ក្រុមហ៊ុន អា​ស្ត្រា​ហ្សេ​ណេ​កា និង​បញ្ហា​កំណក​ឈាម​ដ៏​កម្រ​នៅក្នុង​ខួរក្បាល ដែល​នេះ​នឹងធ្វើ​ឲ្យ​សាធារណជន​កាន់តែ​មានការ​ព្រួយបារម្ភ ជុំវិញ​សុវត្ថិភាព​វ៉ាក់សាំង ក៏ដូចជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ក្នុងការ​ប្រមូលផ្តុំ​ប្រជាជន​ឲ្យ​មកចាក់​វ៉ាក់សាំង​ឲ្យ​បាន​ឆាប់រហ័ស​ផងដែរ ។

​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប (EMA) ក៏បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះដែរ​ថា បញ្ហា​កំណក​ឈាម​មិនធម្មតា ជាមួយនឹង​ចំនួន​ផ្លា​កែ​ត (platelets )​ទាប​គួរតែ​ត្រូវបាន​ចុះបញ្ជី​ជា​ផលប៉ះពាល់​ដ៏​កម្រ​មួយ នៃ​វ៉ាក់សាំង អា​ស្ត្រា​ហ្សេ​ណេ​កា ។ ប៉ុន្តែ​ទោះយ៉ាងណា​ទីភ្នាក់ងារ​មួយ​នេះ​នៅតែ​សង្កត់ធ្ងន់ថា​អត្ថប្រយោជន៍​របស់​វា​មាន​ច្រើន​លើសពី​ហានិភ័យ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close