មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សចំនួន ០២នាក់ បានស្លាប់បាត់បង់ជីវិត
កាលពីវេលាម៉ោង ១៥:១០ ល្ងាច ថ្ងៃសៅរ៍ ០៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូ នៅចំណុចភូមិឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្សចំនួន ០២នាក់ បានស្លាប់បាត់បង់ជីវិត។
ជនរងគ្រោះទី០១ ឈ្មោះ ជួន ផាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មន្ត្រីនគរបាលការពារព្រំដែនគោកវរ:សេនាតូចលេខ៨២១ បើកម៉ូតូម៉ាក Duke ពណ៍ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FK-4199 បានស្លាប់បាត់បង់ជីវិត។ -ជនរងគ្រោះទី០២ ឈ្មោះ សាន វាសនា ភេទ ស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អ្នករួមបានស្លាប់បាត់បង់ជីវិត។
ចំណែកជនបង្កមានគ្នា ០២នាក់៖ ០១-ឈ្មោះ សាន សិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ បើករថយន្តដឹកទឹកកក រស់នៅភូមិអូតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបររថយន្តម៉ាក Hyundai ពណ៌ខៀវស ពាក់ស្លាកលេខ ភ្នំពេញ 3C-3096។ ០២-ឈ្មោះ ណាន់ វិន ភេទ ប្រុស អាយុ ១៨ឆ្នាំ បុខរបបកម្មករលីទឹកកក រស់នៅភូមិឃុំជាមួយគ្នា។ ករណីខាងលើបណ្ដាលមកពីអ្នកបើកបររថយន្ត ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យបុកជនរងគ្រោះកំពុងជិះម៉ូតូ រួមជ្រុលទៅបុកផ្ទះរបស់ប្រជាពលរដ្ឋខូចខាតអស់មួយខ្នងទៀត។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិនដើម្បីរង់ចាំធ្វើការដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។