រដ្ឋបាលខណ្ឌដូនពេញ បន្តចុះអនុវត្ត វិធានការ រដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឹកូវីដ.១៩

នៅយប់មិញនេះ (៨ មេសា) លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះអនុវត្ត វិធានការ រដ្ឋបាលបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានដាក់គោលដៅត្រួតពិនិត្យ នៅបណ្តោយ មហាវិថីសម្តេចសុធារស កែងនិងមហាវិថីព្រះសុរាម្រឹត ដើម្បីត្រួតពិនិត្យ យានជំនិះគ្រប់ប្រភេទ និង ត្រួតពិនិត្យ លិខិតអនុញ្ញាត។

ទន្ទឹមគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ក៏បានរៀបចំក្រុមល្បាតចំនួន០១ក្រុមទៀតដែលដឹកនាំដោយលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ ល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ក្នុងចន្លោះ ២ម៉ោងម្តង រហូតដល់ម៉ោង ០៥:០០នាទីទៀបភ្លឺ និងគណ:បញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង១១ ក៏បានម្ចាស់ការរៀងៗខ្លួន ដោយបន្តចុះល្បាតនិងណែនាំដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន អនុវត្តតាមការជូនដំណឹងរបស់អាជ្ញាធរ អោយបានម៉ឺងម៉ាត់បំផុត។

ជាលទ្ធផល : ត្រួតពិនិត្យ រថយន្តបានចំនួន ០៧ គ្រឿង ម៉ូតូចំនួន ៧០ គ្រឿង មានឯកសារបញ្ជាក់ត្រឹមត្រូវ និងបានអនុញ្ញាតអោយពួកគាត់ ធ្វើដំណើរបន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close