​ចាក់​វ៉ាក់សាំង​លើក​ទី​២ តើ​អាច​ទៅ​ចាក់​ខុសពី​កន្លែង​លើក​ទី​១ បានដែរ​រឺទេ ដោយ​ភ្ជាប់​ជាមួយ​ប័ណ្ណ​ចាក់​ថ្នាំ​លើក​ទី​១?

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា សុំ​មកចាក់​នៅ​កន្លែង​ដែល​បាន​ចាក់​លើក​ទី​១​វិញ ព្រោះ​៖
១. ទិន្នន័យ​លោកអ្នក​នៅ​ទីនោះ​ស្រាប់​។​
២. វ៉ាក់សាំង​លេ​ី​ក​ទី​ពីរ​ក៏បាន​រក្សាទុក​នៅ​កន្លែង​ចាក់​លើក​ទី​១​ដែរ​។​
៣. ការផ្ទៀងផ្ទាត់​ចាំបាច់​ត្រូវធ្វើ​នៅ​កន្លែង​ចាក់​លើក​ទី​១ ដើម្បី​បញ្ជាក់ថា​អ្នក​ដែល​បាន​ចាក់​លើក​ទី​១ បានមក​ចាក់​លើក​ទី​ពីរ​ហើយ​ឫ​នៅ​?
៤. ចៀសវាង​ភាពច្របូកច្របល់​នឹង​ការផ្ទេ​វ៉ាក់សាំង​ចុះឡើង​ពី​កន្លែង​មួយ​ទៅ​កន្លែង ដែល​ធ្វើឱ្យ​ខូច​វ៉ាក់សាំង​ទៅវិញ​។​
៥. នៅ​កន្លែង​ចាក់​លើក​ទី​១ គ្រូពេទ្យ​បាន​ជម្រាប​រួចហើយ គួរតែ​លោកអ្នក​ដឹងថា​ខ្លួន​ត្រូវ​ធ្វើយ៉ាងណា​ហើយ ដើម្បី​ចាក់​លើក​ទី​ពីរបាន​ត្រឹមត្រូវ​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close