យោធា​មី​យ៉ាន់​ម៉ា ដាក់​កំហិត​អ្នក​ប្រើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត និង​រឹបអូស​ចាន​ផ្កាយរណប

​មី​យ៉ាន់​ម៉ា​៖ ការបិទ​ខ្ទប់​ព័ត៌មាន​នៅក្រោម​រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា​កាន់តែ​អាក្រក់​ខ្លាំង នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅពេល​សេវា​អ៊ី​ន​ធើ​ណិ​ត​បាន​ប្រែជា​ពិបាក​ចូល​ប្រើ​នៅលើ​បណ្តាញ​ជាច្រើន ។ ​អាជ្ញាធរ​នៅ​តំបន់​ខ្លះ​ថែមទាំង​ចាប់ផ្តើម​រឹបអូស​ប្រមូលយក​ចាន​ផ្កាយរណប ដែល​ត្រូវបាន​ប្រជាជន​ប្រើ​ដើម្បី​ទទួលបាន​ព័ត៌មាន​អន្តរជាតិ​ផងដែរ ។

ការតវ៉ា​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​០១ ខែកុម្ភៈ​មកនេះ បាន​បន្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បើទោះជា​កងកម្លាំងប្រដាប់អាវុធ​បាន​បាញ់សម្លាប់​អ្នក​តវ៉ា​ប្រឆាំង​ចំនួន​១១​នាក់​នៅ​មួយថ្ងៃ​មុននេះ​ក៏ដោយ ។​

​គួរបញ្ជាក់​ផងដែរ​ថា យោងតាម​សមាគម​ផ្តល់ជំនួយ​សម្រាប់​អ្នកទោសនយោបាយ (AAPP) ដែលជា​អ្នកតាមដាន​ការសម្លាប់ និង​ចាប់ខ្លួន​នៅ​មី​យ៉ាន់​ម៉ា បានអោយដឹងថា យ៉ាងហោចណាស់​មាន​ក្រុមបាតុករ​ប្រមាណ​៥៩៨​នាក់​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​ចាប់តាំងពី​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​ជាប់ឆ្នោត​របស់លោក​ស្រី អោ​ង សាន ស៊ូ​ជី ចេញពី​អំណាច​មក ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close