វិទ្យាល័យ​ ជា ស៊ីម ​សាមគ្គី​ ត្រូវ​អាជ្ញាធរ​រៀបចំធ្វេីជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩

នៅវេលាថ្ងៃត្រង់ ថ្ងៃទី៩ ខែមេសា នេះ អាជ្ញាធររាជធានីភ្នំពេញ បាន​សម្រេច​រៀបចំ​ទីតាំងវិទ្យាល័យ​ ជា ស៊ីម ​សាមគ្គី​ ដើម្បីយកធ្វេីជាកន្លែងព្យាបាលអ្នកជំងឺកូវីដ ១៩​ រួមទាំងចត្តាឡីស័កផងដែរ ក្រោយ​ពីចំនួន​អ្នក​ជំងឺកូវីដ​១៩​កើន​ឡើងកាន់តែច្រើន។

​​នៅ​ថ្ងៃទី​៩ ខែមេសានេះ ក្រសួងសុខាភិបាល​បានប្រកាស​ថា គេ​បានរកឃើញករណីវិជ្ជមាន​វីរុស​កូវីដ​១៩ថ្មី រហូត​ដល់ទៅ ៥៧៦នាក់ ក្នុងនោះរកឃើញ​នៅ​រាជធានីភ្នំពេញចំនួន​៥៤៤​នាក់​, ព្រះសីហនុ ១២​នាក់​, កណ្តាល ១​នាក់​, ស្វាយរៀង ១៦​នាក់​, កំពង់ចាម​១​នាក់ និង​សៀមរាប​២​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close