អស់ពីផ្សារអូរឬស្សី ឥឡូវនេះដល់ផ្សារដើមគ, អ្នកជំងឺកូវីដ១៩ម្នាក់បានទៅផ្សារដើមគទិញបន្លែ កាលពីថ្ងៃទី២ មេសា
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសនៅមុននេះថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ១៩ បានទៅផ្សារដើមគរដើម្បីទិញបន្លែ ត្រី សាច់។
អនុគណៈកម្មការបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារនោះ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។