កូវីដ១៩ ធ្វើ​ឲ្យ​បុរស​អាយុ​៥៩ឆ្នាំម្នាក់ទៀតស្លាប់ មុនដឹក​មក​ដល់មន្ទីរពេទ្យ

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃនេះ បានជូនដំណឹងពីករណី​បុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ រស់នៅភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅវេលាម៉ោង ១០ និង​៥៥នាទីព្រឹកថ្ងៃទី៩ ខែមេសា មុនពេលចូលដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

តាមក្រសួងសុខាភិបាលថា នៅពេលចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:៥៥នាទីព្រឹក អ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយ ដោយជាករណីសង្ស័យសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកដើម្បីពិនិត្យ មើល ហើយបានទទួលលទ្ធផល វិជ្ជមានកូវីដ-១៩ ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតមុនពេលចូលដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩(Mourant entrant avec COVID-19) ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close