ក្រសួងសុខាភិបាលប្រកាសផ្លូវការ ពីការរកឃើញអ្នកឆ្លងថ្មីចំនួន ៤៧៧នាក់

ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី១០ មេសា នេះ គេរកឃើញអ្នកឆ្លងថ្មីចំនួន ៤៧៧នាក់ទៀត (សហគមន៍ទាំង ៤៧៧នាក់) និងជាសះស្បើយ ៩៦នាក់។

ក្នុងចំណោម ៤៧៧នាក់ គឺនៅភ្នំពេញមានចំនួន ៤៥៤នាក់ , ព្រះសីហនុ ៦នាក់ , កណ្ដាល ៤នាក់ , តាកែវ ៤នាក់ , ស្វាយរៀង ៤នាក់ , ព្រៃវែង ៣នាក់ , កំពង់ធំ ១នាក់ , សៀមរាប ១នាក់ ។

គិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងសរុបចំនួ ៤០៨១ នាក់ , អ្នកជាសះស្បើយចំនួន ២០៨០ នាក់ , អ្នកកំពុងព្យាបាលចំនួន ១៩៧០ នាក់ និងអ្នកស្លាប់ចំនួន ២៦ នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close