លោកអភិបាលខណ្ឌចំការមន អមដំណើរ ឯកឧត្តម ហ៊ុន ម៉ាណែត ចុះត្រួតពិនិត្យទីតាំងអគារ នៃមជ្ឈមណ្ឌលសន្និបាទ និងពិព៌រណកោះពេជ្រ ដើម្បីរៀបចំធ្វើ​កន្លែងព្យាបាលជំងឺកូវីដ​១៩

នៅថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញអមដំណើរឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុនី ចុះត្រួតពិនិត្យទីតាំងអគារ នៃមជ្ឈមណ្ឌលសន្និបាទ និងពិព៌រណកោះពេជ្រ ដែលឯកឧត្តម អ្នកឧកញ៉ា ពុង ឃាវសែ បានប្រគល់ជូនមករាជរដ្ឋាភិបាល សម្រាប់រៀបចំទីកន្លែងធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close