លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងប្រមូលលុយពីបទល្មើសព្រៃឈើគឃ្លើននិងប្រសាន៍របស់រដ្ធាភិបាល
បើតាមសំដីរបស់មន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង មួយចំនួនបានបង្ហើបឲ្យដឹងថា លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានឃុបឃិតជាមួយនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង បានបើកដៃអោយ លោក សំ ប្ញទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើ រមាស ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពបានឲ្យដឹងទៀតថាលោក សំ ប្ញទ្ធី តែងតែបែងចែកផលប្រយោជន៍ជាប្រចាំទៅចៅហ្វាយនាយរបស់ខ្លួន។ដូច្នេះហើយទើបឈ្មួញអាចដឹកជញ្ជូនឈើហ៊ុបនិងឈើអារច្រៀករួចក្នុងមួយថ្ងៃៗរាប់សិបគោយន្តនិងរថយន្តឆ្លងកាត់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរមាស យ៉ាងរលូនព្រោះពួកគេបង់លុយឲ្យលោក សំ ប្ញទ្ធី តាមការកំណត់។
បើតាមសម្តីឈ្មួញបានអោយដឹងថា ដែលរកស៊ីដឹកជញ្ជូនឈើហ៊ុបនិងឈើអារច្រៀករួចឆ្លងកាត់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ប្រសិនបើពួកគេមិនបង់លុយតាមការកំណត់ទេនោះ គឺចៀសមិនផុតពីលោក សំ ប្ញទ្ធី និងបក្ខពួកចាត់វិធានការបង្ក្រាបយ៉ាងកំរោលនោះឡើយ។
ជាក់ស្ដែងណាស់បើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ក៏ដូចជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង លោកសំ ប្ញទ្ធីក៏មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនោះឡើយ។ពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្ននេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង កំពុងសប្បាយប្រមូលលុយពីបទល្មើសព្រៃឈើ ហើយបណ្ដោយឲ្យបទល្មើសព្រៃឈើក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតឡើងយ៉ាងពេញបន្ទុក។ ជាក់ស្ដែងករណីឈ្មួញបន្តដឹកជញ្ជូនឈើឆ្លងកាត់ស្រុកទឹកផុស តាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ក៏ដូចជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ផងដែរ។
ដូច្នេះសូមអោយថ្នាក់លើមេត្តាត្រួពិនិត្យ លើបុគ្គលសំ ប្ញទ្ធី និងបក្ខពួក ហើយជាពិសេសនោះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង កំពុងសប្បាយប្រមូលលុយពីបទល្មើសព្រៃឈើ និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងនេះផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។