អ្នកនាំពាក្យ​ច្រានចោល ព័ត៌មានផ្អាក​ការចាក់វ៉ាក់សាំងស៊ីណូហ្វាម

កាលពីយប់មិញ (១១ មេសា) នេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាស​ធ្វើ់ការច្រានចោល ចំពោះ​ការ​ផ្សព្វផ្សាយ​ដំណឹងដែលថា ក្រសួងសុខាភិបាលផ្អាកការចាក់វ៉ាក់សាំងស៉ីណូហ្វាមសម្រាប់អ្នកដែលបានចាក់លើកទី១។

លោកជំទាវ បានបញ្ជាក់ថា «នេះជាព័ត៌មាន មិនពិតទេ។ សុំបងប្អូនកុំជឿ ហើយសុំកុំបន្តចែកចាយ។ ខ្ញុំសុំច្រានចោលទាំងស្រុងនូវការផ្សាយបែបក្លែងបន្លំនេះ»។

បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានសំណូមពរអាជ្ញាធរ ជួយចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close