រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងចែក​អំណោយ​ជា​បន្តទៀត ជូន​ឱ្យដល់​គ្រប់​ក្រុមគ្រួសារ កំពុងរងគ្រោះ​ដោយ​ការបិទ​ខ្ទប់​

ភ្នំពេញ​៖ នៅ​ព្រឹក ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​នេះ អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា រួមមាន​ថវិកា អង្ករ មី ត្រីខ បាន​ដឹក​មកដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់ ដើម្បី​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ការបិទ​ខ្ទប់​តំបន់​មួយចំនួន ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ រយៈពេល​២​សប្តាហ៍ ព្រោះ​តំបន់​ទាំងនេះ មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ខ្លាំង និង​ជា​តំបន់​ដែល​បងប្អូន​កម្មករ កម្មការិនី​រោងចក្រ​រស់នៅ​ច្រើន​។

​គិត​មកដល់​ព្រឹក​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែក​បាន​៣.៨៩៨​គ្រួសារ ដែលជា​គ្រួសារ​បងប្អូន​កម្មករ កម្មការិនី​រោងចក្រ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការ​ចែកជា​បន្តបន្ទាប់​ជូន​ឱ្យដល់​គ្រប់​ក្រុមគ្រួសារ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close