កម្ពុជា បន្ត​រក​ករណី​ឆ្លង​ក្នុង​សហគមន៍​ថ្មី ២៧៧​នាក់​ទៀត និង​មាន​អ្នកជា​សះស្បើយ ៦០​នាក់

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​ចំនួន ២៧៧​នាក់​ទៀត និង​មាន​អ្នកជា​សះស្បើយ ៦០​នាក់​។​

​ក្រសួង បញ្ជាក់ទៀតថា អ្នក​ឆ្លង​ទាំង​២៧៧​នាក់ គឺ​សុទ្ធសឹង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ២០៤​នាក់​, ខេត្តតាកែវ ១​នាក់​, ខេត្តព្រៃវែង ២​នាក់​, ខេត្តពោធិ៍សាត់ ៣​នាក់​, ខេត្តកណ្តាល ២៣​នាក់ និង​ខេត្តស្វាយរៀង ៤៣​នាក់​។​

​សម្រាប់​អ្នកជា​សះស្បើយ​ទាំង ៦០​នាក់​វិញ គឺមាន​ម្នាក់ ជា​អ្នកធ្វើដំណើរ​មកពី​ក្រៅប្រទេស និង​៥៩​នាក់​ទៀត ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍ ដោយ​ទទួល​ទ្ធ​ផល​ធ្វើតេស្ត​អវិជ្ជមាន​២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ តែ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​នៅផ្ទះ​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​សរុប​ចំនួន ៤ ៥១៥​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ២ ២១២​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល ២ ២៦៨​នាក់​, អ្នកស្លាប់​ចំនួន ៣០​នាក់ និង​ស្លាប់​ដោយ​ជំងឺ​ផ្សេង ពេល​កំពុង​ព្យាបាល​កូ​វីដ​១៩​ចំនួន ៥​នាក់​។ សម្រាប់​អ្នក​ឆ្លង​ក្នុង​សហគមន៍ គឺ​កើនឡើង ៣ ៩៨២​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close