ឥណ្ឌា ហាម​នាំចេញ​ថ្នាំ​ប្រឆាំង​វីរុស Remdesivir ទោះជា​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ឡើងដល់​កំរិត​ខ្ពស់បំផុត​ជាថ្មី​

​ឥណ្ឌា​៖ ឥណ្ឌា​បាន​ហាម​ការនាំចេញ​ឱសថ​ប្រឆាំង​វីរុស រ៉េ​ម​ដេ​ស៊ី​វា (Remdesivir) និង សារធាតុ​ផ្សំ​របស់​វា នៅពេល​តម្រូវការ​ក្នុងស្រុក​ស្ទុះ​ឡើង​ខ្លាំង ដោយសារតែ​ការកើនឡើង​ករណី​ឆ្លង​ជំងឺ Covid-19 ថ្មីៗ ដែលជា​ហេតុនាំអោយ​កន្លែង​ខ្លះ​នៅ​ឥណ្ឌា​ខ្វះ​ឱសថ ។​

​ក្រសួងសុខាភិបាល​ឥណ្ឌា​បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការហាមឃាត់​ការនាំចេញ​ឱសថ​ប្រឆាំង​វីរុស រ៉េ​ម​ដេ​ស៊ី​វា រហូត​ទាល់តែ​ស្ថានភាព​បាន​ប្រសើរឡើង ខណៈដែល​រោងចក្រ​ផលិត​ថ្នាំ​នេះ ត្រូវបាន​ស្នើអោយ​បង្កើន​ការផ្គត់ផ្គង់​។ ប្រទេស​ឥណ្ឌា​ដែល​គេ​ដឹងថា ជាទី​តាំង​ពិភព​ផលិត​ឱសថ​នោះ ក៏បាន​ផ្អាក​នាំចេញ​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 ផងដែរ ដោយសារតែ​កំណើន​តំរូវការ​ក្នុងស្រុក ។ ក្រុមហ៊ុន​ឥណ្ឌា​ចំនួន​៧​បានការ​អនុញ្ញាតអោយ​ចែកចាយ​ក្នុងស្រុក និង​នាំចេញ​ឱសថ​ប្រឆាំង​វីរុស រ៉េ​ម​ដេ​ស៊ី​វា ពី​ក្រុមហ៊ុន​អាមេរិក ជី​លីង (Gilead Sciences) ទៅកាន់​ប្រទេស​ជាង​១០០ ។​

​គួរបញ្ជាក់​ផងដែរ​ថា អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ចុង​ឆ្នាំមុន បានផ្តល់​អនុសាសន៍​មាន​លក្ខខណ្ឌ​ប្រឆាំងនឹង​ការប្រើ​ថ្នាំ រ៉េ​ម​ដេ​ស៊ី​វា លើ​អ្នកជំងឺ​សម្រាក​នៅ​មន្ទីរពេទ្យ ដោយហេតុថា មិនមាន​ភស្តុតាង​បញ្ជាក់ថា វា​មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​វីរុស Covid-19 នោះទេ តែ​ទោះជា​យ៉ាងណា ប្រទេស​ជាច្រើន រួមទាំង​ឥណ្ឌា​នៅ​បន្ត​ប្រើ​វា​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close