ម្សិលមិញ​! ភ្លៀង​លាយឡំ​នឹង​ខ្យល់ក​ន្ទ្រា​ក់ ធ្វើ​ឲ្យ​របើក​ដំបូល និង​ជញ្ជាំង​ផ្ទះ ២០​ខ្នង នៅ​ស្រុក​ប្រាសាទបាគង​

​ខេត្តសៀមរាប​៖ កាលពី​រសៀល ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ មាន​ភ្លៀង​ធ្លាក់ លាយឡំ​នឹង​ខ្យល់ក​ន្ទ្រា​ក់ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣​ឃុំ​ក្នុងស្រុក​ប្រាសាទបាគង របើក​ដំបូល និង​ជញ្ជាំង ២០​ខ្នង ដើម​ដូង​ដួល​លើ​តូប​លក់ដូរ ១​តូប​។​

​បើតាម​របាយការណ៍​ពី​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា
១-​ឃុំ​មានជ័យ របើក​ដំបូល​និង​ជញ្ជាំង​ចំនួន ១០​ខ្នង​
២-​ឃុំ​ត្រពាំង​ធំ របើក​ដំបូល​និង​ជញ្ជាំង​ចំនួន ១០ ខ្នង​
៣-​ឃុំ​រលួស ដើម​ដូង​ដួល​លើ​តូប​លក់ដូរ ០១​តូប​។​

​ឧប្បទ្ទវហេតុ​ខាងលើនេះ ពុំមាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close