ស្ងាប់​ស្ងាត់​ជាង​១​ឆ្នាំ ពេលនេះ ឡាវ​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩ ជាថ្មី​

​ឡាវ​ជា​ប្រទេស​មាន​ករណី​ឆ្លង​កូ​វីដ​១៩ តិចជាងគេ​បំផុត​ក្នុង​តំបន់ ហើយ​មិនមាន​ករណី​ស្លាប់​ឡើយ ។ រយៈពេល​មួយឆ្នាំ​កន្លងមក ឡាវ​មិនមាន​ករណី​ឆ្លង​នោះឡើយ​បើទោះបី​ប្រទេសជិតខាង​បាន​ឆ្លង​ជាច្រើន ។ ប៉ុន្តែ​នៅពេលនេះ ឡាវ​បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ ១៩ ថ្មី​ក្នុង​សហគមន៍​ជា​លើកដំបូង​។​

​កាលពី​ល្ងាច​ថ្ងៃទី​១១​ខែមេសា ក្រសួងសុខាភិបាល​ឡាវ បាន​រកឃើញ​មាន​ករណី​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍​ពីរ​នាក់ ក្នុងនោះ​មាន​ម្នាក់​មិនដែល​ចេញទៅ​ក្រៅប្រទេស​ឡើយ​ក្នុង​រយៈពេល ជាង ១​ឆ្នាំកន្លងមក ។ នេះ​ជា​ករណី​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍​ដំបូង​គេ​បង្អស់ ក្នុងប្រទេស​ឡាវ រយៈពេល ជាង ១​ឆ្នាំកន្លងមក​​។​

​អ្នកជំងឺ​ទាំងពីរ​គឺ​ស្ថិតនៅក្នុង​ទីក្រុង​វៀង​ចាន់ ហើយ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Mittaphab ដើម្បី​ព្យាបាល​។ ក្នុងចំណោម​អ្នកជំងឺ​ពីរ​នាក់ មាន​ម្នាក់​ជា​អ្នកជំនួញ​អាយុ​៤១​ឆ្នាំ ជនជាតិ​ថៃ ជា​ប្រធាន​ហាង​កាហ្វេ​អិន​ធឺ​ណិ​ត នៅក្នុង​ស្រុក Chanthabouly បានរស់នៅ​ក្នុងប្រទេស​ឡាវ​ជាង​មួយឆ្នាំ​មកហើយ​។ កាល​ពីមួយ​សប្តាហ៍ មុន​បុរស​រូបនេះ​បាន ជួប​ជាមួយ​ជាមួយ​ជនជាតិ​ថៃ ដែល​ចូលមក​ទឹកដី​ឡាវ​ខុសច្បាប់​។ មកទល់​បែ​នេះ​គេ​មិនទាន់​ដឹង​ពី​អត្តសញ្ញាណ​ជនជាតិ​ថៃ​ខាងលើ​នៅឡើយ​ទេ​។​

​នៅ​ថ្ងៃទី ៨​ខែមេសា អ្នកជំងឺ​ជនជាតិ​ថៃ​មាន​អារម្មណ៍​ពិបាក​ដកដង្ហើម ក្អក ហត់នឿយ ឈឺខ្លួន​ប្រាណ ហើយក៏​ត្រូវធ្វើ​តេស្ត​រក​កូ​វីដ ១៩ ហើយ​លទ្ធផល​ក៏បាន​រកឃើញ​វិជ្ជមាន​កូ​វីដ ១០ នៅ​ថ្ងៃទី​១០​ខែមេសា​។ ចំណែក​អ្នក​ដែល​ប៉ះពាល់​១០​នាក់ ផ្សេងទៀត​មិនទាន់មាន​សញ្ញា​នៅឡើយ​ទេ ។ ក្រុមគ្រូពេទ្យ​កំពុងតែ​តាន​ដាន​ស្វែងរក​អ្នក​ដែល​ប៉ះពាល់​ទាំងអស់​។​

​បច្ចុប្បន្ន​ឡាវ គឺជា​ប្រទេស​មាន​ករណី​ឆ្លង តែ ៥១​នាក់​ប៉ុណ្ណោះ មកទល់ពេលនេះ និង​មិនមាន​អ្នកស្លាប់​នោះឡើយ​។ នៅពេលនេះ​ឡាវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ខណៈ​ចូលឆ្នាំថ្មី ២០២១​បាន​ចូល​មកដល់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close