ផ្សារ​ក្នុង​ក្រុង​បាត់ដំបង​ចំនួន ៨​ផ្សារ នឹងត្រូវ​បិទ​ផ្នែក​ខាងក្នុង​ជា​បណ្តោះអាសន្ន រយៈពេល​៧​ថ្ងៃ​

​ខេត្តបាត់ដំបង​៖ រដ្ឋបាលខេត្ត​បាត់ដំបង បានសម្រេច​បិទ​ផ្នែក​ខាងក្នុង​ផ្សារ (​តួ​ផ្សារ​) ចំនួន​៨​ទីតាំង ក្នុង​ក្រុង​បាត់ដំបង ជា​បណ្ដោះអាសន្ន រយៈពេល​៧​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៤ រហូតដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ដើម្បី​បង្ការ​ការពារ​ទប់ស្កាត់​កាត​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​អំឡុងពេល​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។​

​ក្នុង​សេចក្តីសម្រេច​នោះ បាន​បញ្ជាក់ថា ផ្សារ​ដែល​បិទ​ផ្នែក​ខាងក្នុង​ទាំង​៨​នោះ គឺមាន​ផ្សារ​ធំ​បាត់ដំបង (​ផ្សារណាត់​) ផ្សា​របឹង​ឈូង ផ្សារ​១៣​មករា ផ្សារ​អប្សរា ផ្សារលើ ផ្សារ​រោងល្ខោន ផ្សារ​វត្ត​លៀប ផ្សារ​ពោធិ៍​វង្ស និង​ផ្សារ​ទំនើប​ភូ​ពុ​យ ដោយ​អនុញ្ញាត​ឲ្យ​លក់​នៅ​ផ្នែក​ខ្លះ​នៃ​បរិវេណ​ខាងក្រៅ​ផ្សារ ដូចជា​បន្លែ ត្រី សាច់ គ្រឿងឧបភោគ​បរិភោគ ដែលជា​តម្រូវ​ការចាំបាច់​រស់នៅ​ប្រចាំថ្ងៃ ដោយ​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល ក្នុងការ​រក្សា​គម្លាត​សង្គម គម្លាត​បុគ្គល ពាក់​ម៉ាស និង​លាងដៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close