ខ្យល់​កន្ត្រាក់ វាយ​ប៉ើង​ផ្ទះ​អស់​ជាច្រើន​ខ្នង ស្លាប់​ស្ត្រី​ម្នាក់ ក្នុងស្រុក​ចំនួន២ នៃ​ខេត្តបាត់ដំបង​

ខេត្តបាត់ដំបង​៖ ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ព្រម​នឹង​ផ្គរ​រន្ទះបាញ់ បណ្តាល​ឲ្យ​ខូចខាត​លំនៅដ្ឋាន​របស់​ព​ល​រដ្ឋ​ចំនួន ២១​ខ្នង ឃ្លាំង​១​ខ្នង របើក​ដំបូល ៣​ខ្នង រលំ​០​ខ្នង និង​រន្ទះបាញ់ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ នៅក្នុង​ស្រុក​រុក្ខ​គី​រី និង​ស្រុក​សំពៅ​លូន ខេត្ត​បាត​ដំបង កាលពី​រសៀល ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១​។​

​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​រង​ការខូចខាត​នោះ សរុប​ចំនួន ២១​ខ្នង គឺ​នៅ​ឃុំ​ព្រៃ​ត្រឡាច រង​ការខូចខាត​ផ្ទះ ១២​ខ្នង របើក​ដំបូល​១១​ខ្នង និង​រលំ​ទាំងស្រុង ១​ខ្នង​។​

​ករណីនេះ កម្លាំង​នគរបាល​ស្រុក​ទាំងពីរ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​រៀបចំ​សណ្តាប់ធ្នាប់​ជូន​ម្ចាស់ផ្ទះ​ឡើងវិញ​។ ចំណែក​សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close